លូ គឹមឈន់ បញ្ជាក្រុមបាតដៃទីបី ចូលរួមជាមួយសមត្ថកិច្ចស្រុកព្រៃនប់ ដើម្បីចាប់អ្នកបះបោល

60

ព្រះសីហនុ៖ បើយោងតាមប្រភពហ្វេសប៊ុកដែលក្រុមអ្នកលេងហ្វេសប៊ុកបានបង្ហោះព្រោងព្រាតពាក់ព័ន្ធទៅហ្នឹងការចុះអនុវត្តដីកាសម្រេចរក្សាការពារពាក់ព័ន្ធទៅនឹងទំនាស់ដីធ្លីនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី10 ខែឧសភា ឆ្នាំ 2019 ដោយយោងទៅតាមដីកាសម្រេចចាត់ចែង រក្សាការពាររបស់សាលាដំបូងខេត្តព្រះសីហនុលេខ 407 ត.រ/19ក្នុងនោះដោយមាន ឈ្មោះឯកឧត្តម លូ គឹមឈុនដែលមានតួនាទីជាប្រធានកំពង់ផែស្វយ័តអន្តរជាតិខេត្ត ព្រះសីហនុផងនោះជាដើមបណ្ដឹង។

ក៏ប៉ុន្តែវាជារឿងចម្លែកមួយដែរពាក់ព័ន្ធទៅនឹងការចុះអនុវត្តសេចក្តីសម្រេចរក្សាការពារនៅចំណុចដែលមានទំនាស់ នៅក្នុងលិខិតរបស់រដ្ឋបាលស្រុកព្រៃនប់លេខ.093/19លអចយោងតាមលិខិតបង្គាប់ការ លេខ 111/19 លបកចុះថ្ងៃទី9 ខែឧសភា ឆ្នាំ2019 ដោយមានត្រាអភិបាលរងស្រុកព្រៃនប់ លោក សេង តារាវុឌ្ឍ នៅក្នុងលិខិតនោះក៏បាន អញ្ជើញលោក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ និងមន្ត្រីនគរបាលចំនួន 15រូប ដើម្បីចូលរួមអនុវត្តដីកាសម្រេចរក្សាការពារលេខ 407 ត.រ/ 19 ចុះថ្ងៃទី8 ខែមេសា ឆ្នាំ2019 របស់សាលាដំបូងខេត្ត ព្រះសីហនុក្រោមការដឹកនាំរបស់អាជ្ញាសាលានៃសាលាដំបូងខេត្ត និងអនុវត្តសេចក្តី សម្រេចរក្សាការពារនៅ ចំណុចទីតាំងដីស្ថិតនៅភូមិអូរតា ប៉ាង ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ប៉ុន្តែប្រជាពលរដ្ឋដែលរងគ្រោះដោយសារបណ្តឹងរបស់ លោកធំ លូ គឹមឈន់ បានព្រឹត្តិការណ៍នោះត្រូវបានគេមេីលឃើញថា មានទាំងក្រុមអនាធិបតេយ្យឬក៏ក្រុមបាតដៃទីបី មកចូលរួមក្នុងការប្រកាសសម្រេចការពារនោះ ហើយក៍ មិនដឹងជាអ្នកធំណាជាអ្នក រៀបចំនោះទេពាក់ព័ន្ធទៅនឹងក្រុមអនាធិបតេយ្យទាំងអស់នោះ។ ព្រោះនៅក្នុងលិខិតអញ្ជើញរបស់សាលាស្រុកព្រៃនប់អញ្ជើញតែលោក ហួ យ៉ៃ និងកម្លាំង នគរបាលចំនួន 15 នាក់តែប៉ុណ្ណោះ ក៏ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នោះបែរជាគេមើលឃើញថាមានទាំងក្រុមអនាធិបតេយ្យជាច្រើននាក់សុទ្ធតែមានកាន់កាំបិត និងពូថៅជាច្រើននាក់មកតាមក្បួនរថយន្តរបស់អាជ្ញាសាលាសាលាដំបូង ខេត្តព្រះសីហនុ ដែលមានកម្លាំងសមត្ថកិច្ចជាអ្នកបើកបរ។

ក្នុងហេតុការណ៍នោះប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថាប្រាកដជាមានអ្នកធំ ឈ្មោះ លូ គឹមឈន់ ជាអ្នករៀបចំឲ្យមានក្រុមបាតដៃទីបីដើម្បីធ្វើបាបប្រជាពលរដ្ឋជាក់ជាមិនខាន ក៏ប៉ុន្តែភ្លាមនោះក៏មានក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះយកព័ត៌មានជុំវិញនឹងការចុះអនុវត្តសេចក្តី សម្រេចរក្សាការពាររបស់សាលាដំបូងខេត្តព្រះសីហនុបើមិនដូច្នោះទេនោះប្រហែលជាអាចនឹងមានផ្ទុះអំពើហិង្សាកើតឡើងដោយប្រការណាមួយជាក់ជាមិនខានឡើយជុំវិញ និងពត៌មានខាងលើនេះក្រុមការងារសារព័ត៌មានជួយសង្គមមិនអាចសុំធ្វើការបកស្រាយបំភ្លឺ ពីលោក ហួ ចៃអធិការនគរបាលស្រុកនោះបាននោះទេ ដោយសារតែខលចូលទូរស័ព្ទរបស់លោក លោកប្រាប់ថាកំពុងតែជាប់រវល់ខាងលើពាក់ព័ន្ធចង់បកស្រាយបំភ្លឺ ឬក៏ផ្ដល់ព័ត៌មានបន្ថែមអាចទំនាក់ទំនងបុកក្រុមការងារសារព័ត៌មានពីសង្គមរៀងរាល់ម៉ោងធ្វើការ។