ប្រទេសកេនយ៉ាទទួលបានការសរសើរពីចិន

61

ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​២៥ ខែមេសា បាន​ជួប​ជាមួយ​សម​ភាគី​កេ​យ៉ា អ៊ូ​ហ៊ូ​រូ កេ​ន​យ៉ា​តា ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​វិថី​លើក​ទី​ពីរ​។ លោក ស៊ី បាន​អរគុណ​លោក កេ​ន​យ៉ា​តា ដែល​កន្លងមក​បាន​ជួយ​និយាយ​ការពារ​ការវិនិយោគរ​បស់​ចិន បានប្រកាស​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កេ​ន​យ៉ា​ទៀត​។ មេដឹកនាំ​កេ​ន​យ៉ា ក៏​ឆ្លៀតពេល​សរសើរ​ចិន​ដែល​រីកចម្រើន​ខ្លាំង​ក្នុងពេល​៧០​ឆ្នាំ​មកនេះ​។​