ប្រធានាធិបតីស្រីលង្កានឹងរៀបចំរចនាសម្ព័ន្ធសន្តិសុខឡើងវិញក្រោយការវាយប្រហារ

59

ប្រធានាធិបតីស្រីលង្កាកាលពីថ្ងៃអង្គារម្សិលមិញ សន្យាថានឹងរៀបចំរចនាសម្ព័ន្ធសន្តិសុខឡើងវិញក្រោយការវាយប្រហារដែលបានសម្លាប់មនុស្សជាង៣០០នាក់ និងរបួសជាង​៥០០នាក់ នៅទីក្រុងកូឡំប៊ី កាលពីថ្ងៃអាទិត្យកន្លងមក។

ការសន្យាថានឹងរៀបចំរចនាសម្ព័ន្ធសន្តិសុខឡើងវិញធ្វើឡើងក្រោយព័ត៌មានដែលបានអះអាងថា ប៉ូលីសទទួលបានព័ត៌មានសម្ងាត់ពីការវាយប្រហារនេះប៉ុន្តែមិនមានវិធានការ និងរាយការណ៍ជូនការិយាល័យរបស់លោក។ លោកប្រធានាធិបតីថ្លែងថា នឹងធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងសន្តិសុខក្នុងរយះពេល២៤ម៉ោង៕