បណ្តឹងឧទ្ធរណ៍របស់អ្នកកាសែត Reuters ទាំងពីររូបត្រូវបានតុលាការច្រានចោល

57

ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩បានរាយការណ៍ថា តុលាការកំពូលនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះ បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់អ្នកកាសែត Reuters ទាំងពីររូប ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ០៧ឆ្នាំ ដោយសារការល្មើសនឹង ច្បាប់រក្សាការសម្ងាត់របស់មីយ៉ាន់ម៉ា។

លោក​ Soe Naing​ ប្រធានតុលាការកំពូល បានប្រកាសថា អ្នកកាសែតទាំងពីរ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ០៧ឆ្នាំ ហើយការសម្រេចនេះគឺនៅដដែល ដោយបណ្តឹងឧទ្ធរណ៍ត្រូវបានបដិសេធចោល។ លោក Wa Lone មានអាយុ ៣៣ឆ្នាំ និងលោក Kyaw Soe Oo អាយុ ២៩ឆ្នាំ បានជាប់ឃុំជាង ១៦ខែមកហើយ ចាប់តាំងតែពីពួកគេត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៧ កំឡុងពេលចុះយក ព័ត៌មានបែបស៊ើបអង្កេត ជុំវិញករណីកាប់សម្លាប់ជនមូស្លីមរ៉ូហ៊ីងយ៉ា។