មិនគួរអោយជឿ!អតីតតារាកំប្លែងបានក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសអ៊ុយ​ក្រែ​ន

68

តារា​កំប្លែង​អ៊ុយ​ក្រែ​ន Volodymyr Zelensky ទទួល​ជ័យជម្នះ​ភ្លូក​ភ្លូក​ទឹកដី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​២១ ខែមេសា​។ បើតាម​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ដែល​កំពុង​ធ្វើឡើង តារា​កំប្លែង​រូបនេះ បាន​ផ្ដួល​គូប្រជែង​របស់ខ្លួន គឺ​លោក Petro Poroshenko ដែលជា​ប្រធានាធិបតី​បច្ចុប្បន្ន​។ លោក Zelensky មិន​ធ្លាប់មាន​បទពិសោធ​នយោបាយ​អ្វី​សោះឡើយ ហើយក៏​មិន​ធ្លាប់​កាន់តំណែង​រដ្ឋ​អ្វី​ដែរ​។