អ្នកសិក្សាស្រាវជ្រាវរបស់អ៊ីតាលី បានរកឃើញថាសាច់ទ្រូងមាន់មានផ្ទុកជាតិ….

502

ក្មេងៗជំនាន់ក្រោយជាទូទៅចូលចិត្នទទួលទានសាច់មាន់ច្រើន ជាពិសេសនោះគឺទ្រូងមាន់ គឺល្អសម្រាប់ការទទួលទានណាស់ ព្រោះតែវាមានផ្ទុកនូវ ការឡូរីទាប គ្មានជាតិខ្លាញ់ច្រើនទេ ដែលមិនធ្វើឲ្យអ្នកទទួលទានធាត់លើសទម្ងន់នោះទេហើយការយល់ឃើញដូចនេះពិតជាមិនខុសឡើយ។

តែពេលនេះមានការសិក្សាមួយបានបង្ហាញថា សាច់ទ្រូងមាន់ទាំងអស់ មិនសុទ្ធតែល្អសម្រាប់សុខភាពដូចៗគ្នានោះទេ។ ការសិក្សាដែលបានចុះផ្សាយក្នុងទិនានុប្បវត្តិស្តីអំពីវិទ្យាសាស្ត្រសត្វរបស់ប្រទេសអ៊ីតាលីមួយនេះបានរកឃើញថា សាច់ទ្រូងមាន់ដែលមានស្នាមឆ្នូតពណ៌កាន់តែច្រើន គឺមានន័យថាវាមានផ្ទុកជាតិខ្លាញ់កាន់តែច្រើនដែរ។

ការសិក្សានេះបានពិសោធឃើញថាទ្រូងមាន់ដែលស្នាមឆ្នូតច្រើននោះ អាចមានផ្ទុកជាតិខ្លាញ់ច្រើនជាងសាច់ទ្រូងមានដែលគ្មានស្នាមឆ្នូតទាល់តែសោះរហូតដល់ទៅ ២២៤ % និងមិនសូវមានប្រូតេអ៊ីនខ្ពស់នោះទេ។ ដើម្បីរក្សាសុខភាពឲ្យបានល្អ ការសិក្សាខាងលើនេះបានណែនាំឲ្យលោកអ្នកត្រូវចេះជ្រើសរើសសាច់ទ្រូងមាន់ណាដែលគ្មានស្នាមឆ្នូតពណ៌សច្រើន ទើបជាសាច់ទ្រូងមានដែលគ្មានជាតិខ្លាញ់ខ្ពស់ និងមានគុណប្រយោជន៍ច្រើនសម្រាប់ខុសភាព។ លោកអ្នកអាចទស្សនារូបភាពគំរូស្តីពីការប្រៀបធៀបសាច់ទ្រូងមាន់ដូចខាងក្រោមនេះ ដែលចំណុច “C” បង្ហាញថា ជាដុំសាច់ទ្រូងមាន់មានជាតិខ្លាញ់ខ្ពស់បំផុត។