អ្នកចម្រៀងអាយ៉ៃទស្សវត្ស80 លោកតា ផ្លុង មឿកបានទទួលមរណភាពហើយ

197

តំណឹងគួរអោយសោកសៅបំផុត លោកតា ផ្លុង មឿក ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាវេលាម៉ោង ៨ព្រឹក ដោយជម្ងឺរោគាពាធ ក្នុងជន្មាយុ ៨៦ឆ្នាំ។

សាច់ញាតិនៃសព លោកតា ផ្លុង មឿក នឹងយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តស្វាយពពែរ មានទីតាំងនៅតាមបណ្ដោយមហាវិថីសម្ដេចព្រះសុធារស សង្កាត់ ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ គួររំលឹកថា ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក បានធ្លាក់ខ្លួនមានជម្ងឺឈឺធ្ងន់ធ្ងរជាច្រើនឆ្នាំ ហើយភរិយារបស់លោកតាក៏បានទទួលមរណភាពកាលពីឆ្នាំ២០១៧។ នេះជាការបាត់បង់នូវវិរៈសិល្បករ ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ដ៏មានទេពកោសល្យ។