អង់គ្លេសនឹងដាក់ពង្រាយប្រព័ន្ធតាមចាប់ Drone ទូទាំងប្រទេស បន្ទាប់ពីមានការរំខានដល់អ្នកដំណើរជិត ១៤០,០០០នាក់ នៅព្រលានយន្តហោះ Gatwick

93រដ្ឋមន្រ្តីសន្តិសុខអង់គ្លេសលោក បិន វ៉លឡេស (Ben Wallace) បាននិយាយកាលពីថ្ងៃច័ន្ទថា សព្វថ្ងៃនេះរដ្ឋាភិបាលអង់គ្លេសបានដាក់ពង្រាយប្រព័ន្ធតាមចាប់ Drone ខុសច្បាប់នៅទូទាំងប្រទេស បន្ទាប់ពីមានការរំខានពី Drone ជាច្រើនថ្ងៃ ដែលបានបង្កឱ្យមានភាពវឹកវរនៅព្រលានយន្តហោះ Gatwick និងមាការរិះគចំពោះការឆ្លើយតបរបស់រដ្ឋាភិបាល។
គួរឱ្យដឹងផងដែរថា ព្រលានយន្តហោះដ៏មមាញឹកបំផុតទី២ របស់ចក្រភពអង់គ្លេស ត្រូវបានបង្ខំឱ្យមានការបិទទ្វាររបស់ខ្លួនពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ដោយសារតែការបង្ហោះ Drone ពីជនអនាមិក ដែលវាបានធ្វើឱ្យមានការប៉ះពាល់ដល់អ្នកដំណើរជិត ១៤០,០០០នាក់ និងឈានទៅដល់ការដាក់ពង្រាយទាហានជាច្រើនដើម្បីធានានូវសុវត្ថិ​សុខដល់អ្នកដំណើរ និងមនុស្សនៅទីនោះ។ ក្រុមប៉ូលិសបាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេបានទទួលព័ត៌មានប្រហែល៣០ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ហើយពួកគេនឹងផ្តល់ប្រាក់រង្វាន់ចំនួន ៥០,០០០ផោន (ស្មើនឹង ៦៣,០០០ដុល្លារអាមេរិក) សម្រាប់នរណាដែលផ្តល់ព័ត៌មានអំពីហេតុការណ៍នេះ៕