៩លានដុល្លារ សម្រាប់ 3វិនាទី៖ Floyd Mayweather វ៉ៃបានយ៉ាងឡូយ

108

ការប្រយុទ្ធគ្នារវាងអ្នកប្រដាល់អាមេរិកវ័យ ៤១ឆ្នាំ លោក Floyd Mayweather និង រហ័សនាមនីនចាជប៉ុនវ័យ ២០ឆ្នាំ លោក Tenshin Nasukawa សម្រាប់ពិធីបុណ្យថ្ងៃចូលឆ្នាំសកលដ៏កក្រើកត្រូវបានរៀបចំដោយ Rizin ដែលជាអង្គការសិល្បៈក្បាច់គុនចម្រុះនៅអាស៊ី។ យ៉ាងណាមិញខាងលោក Tenshin Nasukawa បានបោះកន្សែងចុះចាញ់ត្រឹមទឹក ទី១ ប៉ុណ្ណោះក្រោយ Floyd បានផ្តួល Tenshin ឱ្យដួលដល់ដី ៣ដង។ ការឈ្នះនេះវាមិនគ្រាន់តែជារឿងកម្សាន្តសម្រាប់ Floyd Mayweather នោះទេ គាត់ថែមទាំងបាននិយាយនៅលើបណ្តាញសង្គម Instagram ថា គាត់នឹងត្រូវបានគេបង់ប្រាក់ ៩លានដុល្លារ សម្រាប់ការប្រដាល់នេះ ដែលដើមឡើយគឺត្រូវបានគេគ្រោងទុកសម្រាប់រយៈពេល ៣ទឹក។
ការប្រដាល់នេះកំណត់ទម្ងន់ត្រឹម ១៤៧ផោន ដោយគ្មានចៅក្រមចូលរួម ឬអ្នកជំនាញអ្វីមកកាត់ក្តីនោះទេ។ ហើយក្រោយការឈ្នះរបស់ Mayweather គាត់បាននិយាយថា៖ «គ្រប់យ៉ាងគ្រាន់តែជាការកម្សាន្ត» «អ្នកគាំទ្រនៅជប៉ុនពួកគាត់ចង់ឱ្យមានការប្រកួតនេះ អ៊ីចឹងហើយគឺខ្ញុំមិនប្រកែកអ្វីទេ។ ប៉ុន្តែសូមរំលឹកម្តងទៀតថា ខ្ញុំគឺនៅតែចូលនិវត្តន៍ ខ្ញុំនៅតែជាអ្នកប្រដាល់ ៥០-០ មិនដែលចាញ់ ហើយ Tenshin គេគឺជាម្ចាស់ជើងឯកដ៏អស្ចារ្យ» ៕