៣ចំនុចធ្វើឲ្យអ្នកក្លាយជាអ្នកមាន

308

ការចង់ក្លាយជាអ្នកមានគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ដូចនេះក្រៅពីខិតខំប្រឹងប្រែងរកស៊ី អ្នកអាចអនុវត្តតាមចំនុចទាំង៣ខាងក្រោមនេះដែលយើងខ្ញុំនឹងប្រាប់អ្នក។ តើមានអ្វីខ្លះទៅ?

កត់បញ្ជីមុនគេង ការកត់បញ្ជីនេះ អ្នកមិនត្រូវប្រើវិធីស្មុគស្មាញដើម្បីកត់ឡើយ ព្រោះវាអាចធ្វើឲ្យអ្នកបោះបង់ចោលនៅពាក់កណ្តាលទី ដោយអ្នកមិនត្រូវចាយភ្លាមកត់ភ្លាមនោះទេ អ្នកគួរតែចាំដល់ពេលយប់រៀបចូលគេងទើបកត់បញ្ជីដែលអ្នកចាយក្នុងរយៈពេលពេញមួយថ្ងៃ ទើបអ្នកអាចបន្តកត់បានយូរ ហើយវាក៏មានប្រសិទ្ធភាពជាងអ្នកចាយមួយកន្លែងកត់មួយកន្លែងដែរ។

វិធីនឹកគិត ប្រសិនជាអ្នកទើបតែចាប់ផ្តើមកត់បញ្ជី នោះការកត់សរុបនៅពេលយប់ពិតជាលំបាកណាស់ ដូចនេះអ្នកអាចប្រើវិធីស្រមៃគិតពីសកម្មភាពដែលអ្នកបានធ្វើពេញមួយថ្ងៃ ឬអ្នកអាចទុកវិក័យប័ត្រក៏បានដែរ ព្រោះវាងាយស្រួលក្នុងការកត់ ម្យ៉ាងទៀតអ្នកត្រូវតែសរុបនៅចុងខែ ទើបអ្នកដឹងថាអ្នកចំណាយប៉ុន្មានក្នុងរយៈពេលមួយខែ នោះទើបអ្នកអាចរកវិធីសន្សំប្រាក់ទុកបាន។

បែងចែកគណនី២ មានន័យថាអ្នកត្រូវតែបើកគណនីធនាគារចំនួនពីរ មួយគឺសម្រាប់ចំណាយ រីឯមួយទៀតសម្រាប់សន្សំប្រាក់ទុក នោះទើបអ្នកអាចចាយប្រាក់ត្រឹមត្រូវ ដោយមិនចំណាយផ្តេសផ្តាសឡើយ៕