មុនគេង ធ្វើបែបណា ទើបស្បែកស្អាត?

582

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបថែរក្សាស្បែកមុនពេលចូលគេង។ តើមានអ្វីខ្លះទៅ?

1. អ្នកមិនគួរពិសារប្រៃពេក ឬញ៉ាំស្រាក្នុងអាហារពេលល្ងាចនោះទេ ព្រោះវាអាចធ្វើឲ្យភ្នែកអ្នកហើមក្រោយពេលដែលក្រោកពីគែងនៅពេលព្រឹក។

2. មុនពេលដែលអ្នកចូលគេង អ្នកគួរតែលាងសម្អាតមុខអ្នកឲ្យស្អាត ទើបមិនមានធូលីលើមុខ ដែលធ្វើឲ្យខូចស្បែក។

3. មុនពេលចូលគេង អ្នកអាចយកកញ្ចប់តែដែលឆុងរួចយកមកស្អំលើភ្នែកអ្នកចំនួន១០នាទី ទើបលាបផលិតផលការពារស្បែកជុំវិញភ្នែកអ្នក។ ដូចនេះ ស្បែកនឹងស្អាតជាមិនខានឡើយ។

4. ចុងក្រោយ មុនពេលដែលអ្នកចូលគេង អ្នកអាចលាបក្រែមការពារបបូរមាត់អ្នក ដើម្បីកុំឲ្យបបូរមាត់អ្នកស្ងួតពេក។ វិធីនេះ ក៏អាចជួយការពារបបូរមាត់អ្នកឲ្យស្អាតជានិច្ចដែរ ដោយមិនតែងតែមានសភាពស្ងួតនោះទេ៕