FFC ប្រកាសជួសជួលបន្ទប់ផ្លាស់សម្លៀកបំពាក់ មើលទៅឡើងឡួយ

128

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលហៅកាត់ថា FFC បានប្រកាសត្រៀមធ្វើការកែលម្អបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងពហុកីឡដ្ឋានជាតិ។ នេះបើតាមទំព័រហ្វេសប៊ុករបស់សហព័ន្ធបានប្រកាស។

បន្ទប់ថ្មីខាងលើនេះនឹងមានការកែលម្អក៏ដូចការរចនាម៉ូដបែបថ្មីទាំងអស់ ពោលគឺមានកៅអីសម្រាប់អង្គុយ និង មានកន្លែងសម្រាប់ព្យួរសម្លៀកបំពាក់ខណ្ឌៗដាច់ពីគ្នា ភ្ជាប់ទៅដោយឡូហ្គោរបស់សហព័ន្ធបាល់ទាត់កម្ពុជាថែមទៀតផង។

ជាមួយគ្នានេះដែរ ការកំណែលម្អនេះគឺកើតឡើងជួនគ្នាជាមួយនឹងការរៀបចំឯកសណ្ឋានថ្មី ក៏ដូចជាការកែច្នៃរថយន្ដក្រុង សម្រាប់ដឹកកីឡាករទៅកាន់ទីលានប្រកួតឲ្យកាន់តែស្រស់ស្អាតជាងមុននឹងមានផាសុខភាពបន្ថែមផងដែរ។

គួរឲ្យដឹងថា សហព័ន្ធបាល់ទាត់កម្ពុជាបានកែប្រែនិងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើកីឡាកររបស់ក្រុមគោព្រៃកម្ពុជាសម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ខាងមុខនេះ ជាពិសេសគឺស្របពេលដែលការមកដល់របស់គ្រូបង្វឹកថ្មីលោក Keisuke Honda បានធ្វើឲ្យមានការប្រែយ៉ាងច្រើនមិនថាតែកីឡាករនិងសហព័ន្ធនោះទេ៕