ពេលកែសម្ផស្ស គឺស្អាតហើយ តែដល់ប៉ុន្មានឆ្នាំទៅមុខ គឺលទ្ធផល ដូចតារាម្នាក់នេះអញ្ចឹង!

240

បរទេស៖ ជាការពិត នៅលើលោកយើងនេះ គ្មានអ្នកណាម្នាក់ ដែលថា មិនចង់ស្រស់ស្អាតនោះទេ ដូច្នោះហើយ ទើបធ្វើឲ្យ មនុស្សជាច្រើននាក់ មិនថាប្រុស ឬក៏ស្រី នាំគ្នាទៅកែសម្ផស្សបន្ថែម ដើម្បីឲ្យសម្រស់របស់ខ្លួន កាន់តែលេចធ្លោជាងមុន។

ប៉ុន្តែក្នុងនោះ ការកែសម្ផស្ស មិនមែន ទទួលបាននូវគុណប្រយោជន៍ បានរហូតនោះទេ ដោយជួនកាល ក៏អាចធ្វើឲ្យ ប៉ះពាល់រូបសម្រស់ ជាងមុនក៏ថាបាន។

ជាក់ស្តែង ដូចតារាស្រីម្នាក់ បានបង្ហាញពីរូបសម្រស់ ក្រោយនាងកែសម្ផស្សបាន១០ឆ្នាំ ដោយចាប់ផ្តើម លេចនូវលទ្ធផលមិនល្អ បណ្តើរៗហើយ ដោយនាងបានប្រាប់ថា ច្រមុះ និងចង្ការបស់នាង ហាក់ដូចជាវៀចទៅម្ខាង បន្តិចម្តង។ ជាពិសេស នៅខាងក្នុងចង្ការបស់នាង ដូចជាឃើញទឹកដក់ ថែមទៀតផង។

ក្នុងនោះដែរ នាងក៏បន្តថា «នាពេលបច្ចុប្បន្ននេះ ខ្ញុំហាក់ដូចជាមិនសប្បាយចិត្ត ជាមួយនឹង មុខសញ្ញាបែបនេះ លើមុខរបស់ខ្ញុំសោះ ហើយនៅពេលដែល អ្នកមើលច្រមុះរបស់ខ្ញុំ កាន់តែជិត បានដឹងថា បែបណា។ ហើយខ្ញុំ ចង់ប្រាប់អ្នកថា ការ​កែសម្ផស្ស ប្រៀបបីដូចជា មនុស្សស្រីមានផ្ទៃពោះយ៉ាងដូច្នោះដែរ ដែលមានការប្រថុយខ្លាំងជាទីបំផុត ហើយប្រសិនបើ អ្នកណា មានមុខមាត់ស្អាតទៅហើយ ដាច់ខាត កុំកែសម្ផស្សបន្ថែមអី»៕

តោះមើលរូបសម្រស់របស់នាងទាំងអស់គ្នា៖